GRACE KOINONIA CHURCH

ក្រុមជំនុំដែលបូជាលះបង់ដើម្បីលើកដំកើងថ្វាយសិរីល្អដល់ព្រះតាមរយៈការដែលស្រឡាញ់ព្រះ ស្រឡាញ់ព្រះបន្ទូល ស្រឡាញ់បងប្អូនក្រុមជំនុំ និងស្រណោះស្រឡាញ់ទៅដល់ព្រលឹងមនុស្សដែលបាត់បង់
សេចក្តីអធិប្បាយចាក់ផ្សាយផ្ទាល់

កម្មវិធីថ្វាយបង្គំជាភាសាអង់គ្លេស

ថ្ងៃអាទិត្យ ម៉ោង ៩:០០ – ១០:០០ (ព្រឹក)

 

កម្មវិធីថ្វាយបង្គំជាភាសាខ្មែរអត្តរជាតិ

ថ្ងៃសៅរ៍ ម៉ោង ៦:០០ – ៧:៣០ (ល្ងាច)

ព្រឹកថ្ងៃអាទិត្យនៅប្រទេសកម្ពុជា

តាមដានអំពីដំណើរការបច្ចុប្បន្នរបស់យើង

ព្រះវិហាររបស់យើងកំពុងតែសិក្សារៀនសូត្រនៅសៀវភៅកិច្ចការ ហើយយើងរៀនពីរបៀបដែលព្រះធ្វើការយ៉ាងមានឥទ្ធិពលព្រះចេស្ដានៅក្នុងព្រះវិហារដំបូងដែលទ្រង់បង្កើត។ នៅក្នុងជីវិតរបស់បងប្អូនបុរសនិងស្ត្រីដែលគោរពបូជាកោតខ្លាចស្មោះត្រង់ចំពោះព្រះដែលបានថ្វាយជីវិតខ្លួនដើម្បីដំណឹងល្អសង្រ្គោះអំពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ។

GET INVOLVED IN FELLOWSHIP

Getting involved means getting to know the church family. As you get to know the church, God will lead you to areas in which you may serve.

ថ្នាក់រៀនថ្ងៃអាទិត្យយើងផ្តល់ជូនថ្នាក់សាលារៀនថ្ងៃអាទិត្យសម្រាប់កុមារនិងយុវវ័យ

យើងផ្តល់ជូនថ្នាក់សាលារៀនថ្ងៃអាទិត្យសម្រាប់ក្មេងៗយុវវ័យ យុវវ័យដែលនិយាយភាសាខ្មែរ និងកុមារៗ។ នៅក្នុងអំឡុងពេលកូវីដ ថ្នាក់រៀនរបស់យើងបានបង្រៀននៅតាមរយៈកម្មវិធី Zoom។ សូមស្វាគមន៍ក្នុងការមកចូលរួមជាមួយយើង

បេសកកម្មនិងគោលបំណងរបស់យើង

នៅព្រះវិហារព្រះគុណឃុយណូនីអាយើងថ្វាយសិរីល្អដល់ព្រះតាមរយៈការដែលយើងបំពេញនូវសេចក្តីបញ្ជារបស់ទ្រង់គឺ៖:

  1. ស្រឡាញ់ព្រះអោយអស់ពីដួងចិត្ត អស់ពីព្រលឹងគំនិតនិងអស់ពីកម្លាំងរបស់យើង។
  2. ស្រឡាញ់ព្រះបន្ទូលរបស់ព្រះដោយឧស្សាហ៍ព្យាយាមសិក្សារៀនសូត្រដោយខ្ជាប់ខ្ជួននិងគោរពធ្វើតាមព្រះបន្ទូលទ្រង់។
  3. ស្រឡាញ់គ្នាទៅវិញទៅមកដូចជាព្រះទ្រង់ស្រឡាញ់យើង
  4. ស្រណោះស្រឡាញ់ដល់ព្រលឹងមនុស្សដែលកំពុងតែបាត់បង់ដោយការរស់នៅក្នុងជីវិតទៅដោយការគោរពកោតខ្លាចព្រះហើយផ្សព្វផ្សាយដំណឹងល្អសង្រ្គោះអំពីព្រះគុណដ៏អស្ចារ្យរបស់ព្រះអង្គ។

Latest Message

The Great Commission

English Service – Message by Pastor Adam Amarith

តើមានន័យយ៉ាងដូចម្តេចទៅក្នុងការក្លាយទៅជាកូនរបស់ព្រះ?

កូនរបស់ព្រះគឺជាមនុស្សម្នាក់ដែលព្រះជាម្ចាស់ជ្រើសរើសដោយអធិប្បតេយ្យភាពរបស់ទ្រង់ហើយព្រះអង្គសង្រ្គោះនិងកែប្រែពួកគេឱ្យមានជីវិតរស់នៅដោយព្រះវិញ្ញាណនៃព្រះនិងពឹងផ្អែកទៅលើព្រះបន្ទូលរបស់ព្រះ។ កូនរបស់ព្រះគឺលឺហើយយល់អំពីដំណឹងល្អសង្រ្គោះរបស់ព្រះយេស៊ូវគ្រីស្ទដោយយល់ព្រមទទួលយកថាព្រះយេស៊ូវគ្រីស្ទគឺជាព្រះ និងជាព្រះអម្ចាស់ និងជាព្រះអង្គសង្គ្រោះនៃព្រលឹងរបស់ពួកគេ។ កូនរបស់ព្រះដឹងខ្លួនហើយយល់ថាពួកគេជាមនុស្សមានបាបសមនឹងធ្លាក់នរគបឹងភ្លើងអស់កល្បជានិច្ច ហើយដឹងថាព្រះសង្រ្គោះពួកគេដោយសេចក្តីមេត្តាករុណាសេចក្តីស្រឡាញ់និងព្រះគុណរបស់ព្រះអង្គ។ សញ្ញាសំគាល់ប្រាប់អំពីមនុស្សម្នាក់ដែលជាកូនរបស់ព្រះគឺជាសេចក្តីស្រឡាញ់របស់ពួកគេចំពោះព្រះ សេចក្តីស្រឡាញ់និងការគោរពប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះ សេចក្តីស្រឡាញ់របស់ពួកគេចំពោះក្រុមជុំរបស់ព្រះ និងសេចក្តីស្រឡាញ់របស់ពួកគេចំពោះព្រលឹងដែលបាត់បង់។

និយាយជាមួយនិងលោកគ្រូគង្វាល

GET INVOLVED

ការសិក្សារព្រះបន្ទូល

ព្រះបន្ទូលបានបង្រៀនយើងថាតើព្រះគឺជានរណា តើព្រះទ្រង់បានសំរេចកិច្ចការអ្វីខ្លះ ព្រះកំពុងធ្វើ ហើយទ្រង់និងធ្វើអ្វី តើយើងត្រូវរស់នៅរបៀបយ៉ាងណាក្នុងនាមយើងជាកូនរបស់ព្រះ។
សិក្សារៀនសូត្រព្រះបន្ទូលជាមួយនិងយើង។

ពិធីបុណ្យជ្រមុជទឹក

ពិធីបុណ្យជ្រមុជទឹកគឺជាសេចក្ដីបញ្ជារបស់ព្រះនិងជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យពីរទៀតនៅក្នុងព្រះវិហាររបស់ព្រះ។ ស្វែងយល់បន្ថែមអំពីការបង្រៀនរបស់យើងអំពីសេចក្ដីសង្គ្រោះនិងពិធីបុណ្យជ្រមុជទឹក។

ការភ្ជាប់ទំនាក់ទំនង

សូមមកចូលរួមប្រកបជាមួយយើង។

ក្រុមអធិស្ឋាន

ក្រសួងអធិស្ឋានរបស់យើងនិងជួបប្រកបគ្នារៀងរាល់សប្ដាហ៍នៅថ្ងៃអង្គារ៍ និងថ្ងៃព្រហស្បតិ៍ ម៉ោង ៧:០០ (ល្ងាច) តាមរយៈ Zoom។

ក្រុម

យើងមានក្រុមសិក្សាព្រះគម្ពីរជាភាសារអង់គ្លេសនិងក្រុមសិក្សាព្រះគម្ពីរជាភាសារខ្មែរ។ ទំនាក់ទំនងមកយើងដើម្បីស្វែងយល់ពីព៌តមានបន្ថែមទៀត

MISSIONS

Our church has a Cambodia ministry and is committed to spreading the Gospel to the people of Cambodia.

ការបំរើ

ក្នុងនាមជាយើងអ្នកជឿ យើងត្រូវតែថ្វាយជីវិតរបស់យើងដើម្បីបំរើក្រុមជំនុំរបស់ព្រះ។ សូមទំនាក់ទំនងគណៈកម្មការអ្នក ដឹកនាំក្នុងព្រះវិហាររបស់យើងប្រសិនបើអ្នកមានបំណង់ចិត្តក្នុងការបំរើក្នុងក្រុមជំនុំ។

ការផ្តល់ជាជំនួយ/ ការបរិច្ចាគ

សូមស្វាគមន៍ចំពោះបងប្អូននូវរាល់ការជួយគាំទ្របេសកកម្មរបស់យើងដោយការបរិចា្ចគនៅតាមរយៈប្រព័ន្ធអ៊ិនធើណេតរបស់យើង រឺតាមរយៈការផ្ញើជាសំបុត្រពីការជួយឧបត្ថម្ភរបស់បងប្អូន។

សេចក្តីសង្គ្រោះ

សេចក្ដីសង្គ្រោះគឺជាកិច្ចការងាររបស់ព្រះត្រៃឯករបស់យើង។ យើងជឿថាគឺដោយសារសេចក្តីជំនឿដែលមនុស្សម្នាក់ៗបានសង្រ្គោះហើយជំនឿនោះកើតឡើងដោយការលឺពីព្រះបន្ទូលរបស់ព្រះ។

ការទទួលបានការចូលរួម

ចូលរួមជាមួយយើងនៅក្នុងកម្មវិធីណាមួយ!

ការហាត់រៀនចំរៀងថ្វាយបង្គំជាភាសារខ្មែរប្រចាំសប្តាហ៍

ព្រឹកព្រលឹមថ្ងៃអង្គារ៍ មោ៉ង ៥:០០ (ព្រឹក) តាមរយៈ Zoom។

សមាជិកក្រុមថ្វាយបង្គំមានការសិក្សារៀនសូត្រព្រះបន្ទូល និងហាត់រៀនចំរៀងថ្វាយបង្គំជាមួយគ្នា។

ការប្រជុំអធិស្ឋាននៅហ្សូម

ថ្ងៃអង្គារ៍និងថ្ងៃព្រហស្បតិ៍វេលាម៉ោង ៧-៧: ៣០ (យប់)

សមាជិកក្រុមជំនុំរបស់យើងដែលមកពីប្រទេសកម្ពុជានិងសហរដ្ឋអាមេរិកមកជួបជុំប្រកបគ្នាដើម្បីអធិស្ឋានសម្រាប់ព្រះវិហារ។

ការឡើងលើភ្នំរៀងរាល់ខែ

ថ្ងៃសៅរ៍អាទិត្យចុងក្រោយនៃខែ @ ម៉ោង ៩ ព្រឹក

សូមអញ្ជើញមកចូលរួមមកប្រកបជាមួយយើង ហើយរីករាយជាមួយភាពដ៏ស្រស់ស្អាតដែលព្រះបានបង្កើត។

កម្មវិធីរបស់ព្រះវិហារ

យើងជួបប្រកបគ្នារៀងរាល់ថ្ងៃអាទិត្យ

ថ្ងៃអាទិត្យវេលាម៉ោង ៩ – ១១ (ព្រឹក)

Plan Your Visit

បច្ចុប្បន្នក្រុមជំនុំរបស់យើងជួបជុំគ្នាតាមរយៈហ្ស៊ូមសំរាប់កម្មវិធីទាំងពីរភាសារខ្មែរនិងអង់គ្លេស។ សូមធ្វើការទំនាក់ទំនងមកយើងខ្ញុំប្រសិនបើអ្នកមានចំណាំអារម្មណ៍ចង់ចូលរួមក្នុងកម្មវិធីរបស់ព្រះវិហារយើង។

ទីតាំង

ព្រះវិហារខាងភាសារអង់គ្លេសរបស់យើងមានទីតាំងនៅ
អូរេនខោនធីសុីអេ (Orange Country, CA)

សាលារៀនថ្ងៃអាទិត្យ

យើងមានសាលារៀនថ្ងៃអាទិត្យសម្រាប់សមាជិកក្រុមជំនុំយើងដែលនិយាយភាសាខ្មែរ ព្រមទាំងកុមារហើយនិងយុវជន។ ថ្នាក់សាលារៀនថ្ងៃអាទិត្យត្រូវបានធ្វើនៅតាមរយៈ Zoom ។ សូមធ្វើការទំនាក់ទំនងមកយើងខ្ញុំប្រសិនបើអ្នកមានចំណាំអារម្មណ៍ចង់ចូលរួមថ្នាក់រៀនថ្ងៃអាទិត្យរបស់យើង។

Connect With Us

© Copyright 2021 Grace Koinonia Church. All Rights Reserved. Made by The Market Press